វៀតណាម ២៦ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កោះកុង​

កោះកុងៈ ប៉ូលិស អន្តោប្រវេសន៍ ខេត្ត កាល ពី ម្សិលមិញ បាន ចុះ ធ្វើ រដ្ឋបាល ចាប់ ជន ជាតិ វៀតណាម ២៦ នាក់ ដែល ស្នាក់ នៅ និង នេសាទ ខុស ច្បាប់ នៅ លើ កោះ សេ្តច ឃុំ កោះ ស្តេច ស្រុក គិរីសាគរ។

លោក ង៉ែន ម៉ារ៉ា ប្រធាន ការិយា ល័យ អន្តោប្រវេសន៍ នៃ ស្នង ការ ខេត្ត កោះកុង បាន ឲ្យ ដឹង ថា ប៉ូលិស អន្តោ ប្រវេសន៍ បាន ចាប់ ជន ជាតិ វៀតណាម ទាំង ២៦ នាក់ នោះ ហើយ ពួកគេ សុទ្ធ តែ ប្រុស និង គ្មាន ឯកសារ ចំនួន ២៥ នាក់។

លោក ម៉ារ៉ា បាន ឲ្យ ដឹង ថា ជនជាតិ វៀតណាម ទាំង អស់ នោះ បាន ចូល តាម សមុទ្រ កោះ ត្រល់ ដោយ ខុស ច្បាប់។

លោក ម៉ារ៉ា បាន មាន ប្រសាសន៍ ថា៖ «យើង ឃាត់ នៅ លើ ទូក តែ ម្តង ពេល ចូល មក នេសាទ ក្នុង ទឹក ដីកម្ពុជា ហើយ ស្នាក់ នៅ ខុស ច្បាប់ នៅ លើ កោះ ស្តេច យើង»។

លោក បាន បន្តថា ប៉ូលិស បាន ឃាត់ ទូក យន្ត ចំនួន ០៧ គ្រឿងរ បស់ ជនជាតិ វៀតណាម ទាំង នោះ ផង ដែរ។

ជាមួយ គ្នា នេះ ដែរ កាល ពី ថ្ងៃ ចន្ទ ក្នុង យុទ្ធនា ការ រដ្ឋបាល របស់ អាជ្ញាធរ ខេត្ត កោះ កុង ក៏ បាន ចាប់ វៀតណាម ១៣ នាក់ ផ្សេង ទៀត នៅស្រុក មណ្ឌល សីមា ដែល ជន ជាតិ វៀតណាម ទាំង នោះ រស់ នៅ ខុស ច្បាប់។

បច្ចុប្បន្ន ជន ជាតិវៀតណាម ទាំង ២៦ នាក់ ត្រូវ បាន កម្លាំង អធិការដ្ឋាន នគរបាល ស្រុក គិរីសាគរ បញ្ជូន មក ស្នង ការដ្ឋាន នគរបាល ខេត្ត កោះកុង ដើម្បី ចាត់ ការ តាម នីតិវិធី ច្បាប់។

លោក អ៊ិន គង់ជិត មន្រ្តី សម្រប សម្រួល សមាគម សិទ្ធិ មនុស្ស លីកាដូ ខេត្ត កោះកុង បាន និយាយ ថា សង្គម ស៊ីវិល អប អរ សាទរ ចំពោះ ចំណាត់ ការ ចុះធ្វើ រដ្ឋបាល របស់ អាជ្ញាធរ ចាប់ ជន ជាតិ វៀតណាម ដែល រស់ នៅ ខុស ច្បាប់ នៅ លើ ទឹក ដី ខេត្ត កោះកុង ពីព្រោះ បច្ចុប្បន្ន នេះ វៀតណាម ច្រើន ណាស់ បាន ឆ្លង ដែន ខុស ច្បាប់ តាម រយៈការ នេសាទ ខុស ច្បាប់ ចូល មក និង ប្រកប មុខ របរ នៅ លើ ដី កម្ពុជា។

លោក អ៊ិន គង់ ជិត បាន បន្តថា៖ «យើង រីក រាយ នៅពេល សមត្ថកិច្ច ចុះ ធ្វើ រដ្ឋបាល ចាប់ ជន ជាតិ វៀតណាម តែ យើង ជឿថា មិន មាន [ជនជាតិ វៀតណាម] ត្រឹម តែ ៣០ នាក់ ជាង នោះ ទេ គឺ នៅ មាន ច្រើន ទៀត ច្រើន ណាស់ ដែល វៀតណាម ឆ្លង ដែន តាម សមុទ្រ ចូល ដី ខ្មែរ ខុស ច្បាប់ មក នេសាទ មក ធ្វើ ការ រក ស៊ី ជា ដើម ធ្វើ ដូច ជា ពលរដ្ឋ ខ្មែរ អ៊ិចឹង»៕

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>