បទសម្ភាសន៍​អំពី​កត្តា​ជំរុញ​ឲ្យ​ជនជាតិ​វៀតណាម​មួយ​ចំនួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ

ដោយជិន ជេដ្ឋា វិទ្យុអាស៊ីសេរី ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៥

MIRO's Staff

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច ប្រចាំ​ខេត្ត​កំពង់ឆ្នាំង (MIRO) លោក ទត គឹមស្រូយ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥។

រជាពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ឬ​គ្រប់គ្រង​ជន​បរទេស ជាពិសេស​ជនជាតិ​វៀតណាម។ មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច ហៅ​កាត់​ថា មីអូ (MIRO) បារម្ភ​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​មាន​រូបភាព​ផ្ដាច់​ការ ​លើ​ជនជាតិ​វៀតណាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​ជន​អន្តោប្រវេសន៍​វៀតណាម ខ្លះ នៅ​ខេត្ត​កំពង់ឆ្នាំង សម្រេច​ចិត្ត​ចេញ​ទៅ​រស់នៅ​ប្រទេស​វៀតណាម វិញ ដោយ​មិន​អាច​អនុវត្ត​កាតព្វកិច្ច​បង់​ពន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​របស់ លោក ជិន ជេដ្ឋា ជាមួយ​នឹង​មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ ដូច​ត​ទៅ៖

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>